ក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់ថា កីឡាករ Pierre-Emerick Aubameyang និង Martin Odegaard សុទ្ធតែអវត្តមានសម្រាប់ការប្រកួតនៅ Premier League ក្នុងអាទិត្យនេះ ទល់នឹងក្រុម Fulham ។
ពោលគឺ Aubameyang កំពុងបន្តសម្រាកព្យាបាលជំងឺគ្រុនចាញ់ ខណៈពេលដែល Odegaard ទើបតែគ្រាន់បើពីរបួសកជើង ដែលរបួសតាំងពីដើមខែមេសាមកម្ល៉េះ។
យ៉ាងណាមិញ ក្រុមកាំភ្លើងធំក៏បានផ្តល់ព័ត៌មានថ្មីៗ ទាក់ទងនឹងខ្សែការពារ David Luiz និង Kieran Tierney ដែលសង្ឃឹមថា នឹងវិលត្រឡប់មកមុនដំណាច់រដូវកាលនេះ៕