គ្រូបង្វឹកក្រុម Bayern Munich ថានឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ

0

លោក Hansi Flick គ្រូបង្វឹកក្រុម Bayern Munich បានបញ្ជាក់ថា លោកមានបំណងចាកចេញពីក្លឹប ជើងឯកអាល្លឺម៉ង់ នៅចុងបញ្ចប់នៃរដូវកាលនេះ។

លោក Flick បានធ្វើការប្រកាសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមរបស់លោកទទួលជ័យជម្នះ ៣-២ លើក្រុម Wolfsburg ។

បញ្ជាក់ផងដែរថា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់វ័យ ៥៦ឆ្នាំរូនេះ ទើបតែចូលកាន់តំណែង ជាគ្រូបង្វឹកនៅខែវិច្ឆិកាឆ្នាំ ២០១៩ ហើយបានដឹកនាំក្រុម Bayern ឈ្នះ Bundesliga, DFB-Pokal និង Champions League ក្នុងរដូវកាលដំបូងរបស់គាត់ ដែលទទួលបន្ទុក៕