Valencia គ្រោងនឹងបណ្តេញគ្រូបង្វឹកចេញ

0
ENTRENAMIENTO DEL VALENCIA JAVI GRACIA

អ្នកចាត់ការ Valencia លោក Javi Gracia នឹងត្រូវបានបណ្ដេញចេញពីតំណែង នៅពេលរដូវកាល ២០២០-២១ ត្រូវបានបញ្ចប់។

អតីតគ្រូបង្វឹកក្រុម Watford រូបនេះ កំពុងរងសម្ពាធចាប់តាំងពីដើមរដូវកាលមក ក្រោយពេលក្រុមប្រជៀវខ្មៅ ហាក់ខកឱកាស​ ក្នុងការទទួលបានកៅអីលេងនៅពានអឺរ៉ុប រដូវកាលក្រោយ។

បច្ចុប្បន្ន Valencia ឈរនៅលេខ១៣ ក្នុងតារាង La Liga ក្រោយទទួលបាន ៣៤ពិន្ទុពី ៣០ប្រកួត និងមានគម្លាត ១២ពិន្ទុពីតំបន់ដែលទទួលបានកៅអីលេងនៅអឺរ៉ុប។

តាមការរាយការណ៍ពី Mundo Deportivo បានឱ្យដឹងថា ក្លិប Valencia បានសម្រេចក្នុងការបណ្ដេញលោក Gracia ពីតំណែងនៅរដូវក្ដៅខាងមុខនេះ ខណៈកិច្ចសន្យារបស់លោក នឹងអស់សុពលភាពនៅខែកក្កដា ឆ្នាំ២០២២។

ហើយក្លិបមួយនេះ ក៏មានចចាមអារ៉ាមថា សម្លឹងឃើញអតីតអ្នកចាត់ការ Real Madrid លោក Rafa Benitez មកកាន់តំណែងនៅទឹកដី Estadio Mestalla៕