ក្រុមហង្សក្រហម Liverpool កំពុងរៀបចំធ្វើការចំណាយដ៏ធំមួយ ដើម្បីនាំយក Ousmane Dembélé មកជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Sadio Mane បើសិនបើគេសម្រេចចិត្តចាកចេញពី Anfield នៅរដូវក្តៅខាងមុខនេះ ទោះបីមិនទាន់ផុតកុងត្រាក៏ដោយ។
Mane អាចរកបាន ១២គ្រាប់ប៉ុណ្ណោះ នៅគ្រប់ការប្រកួតរបស់ខ្លួន ស្របពេលក្រុមរបស់់លោក Jurgen Klopp ក៏ត្រូវបានធ្លាក់ចេញពីពានរង្វាន់ Champions League នៅក្រោមថ្វីជើង R.Madrid កាលពីពេលថ្មីៗនេះផងដែរ ។
សូមជម្រាបថា ខ្សែប្រយុទ្ធបារាំងវ័យ ២៣ឆ្នាំរូបនេះ នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ លើកុងត្រាបច្ចុប្បន្ននៅឯទឹកដី Camp Nou ខណ:វាត្រូវបានគេរំពឹងថា នឹងមិនមានការពិភាក្សា ចំពោះការបន្តកុងត្រាថ្មីណាមួយ ត្រូវធ្វើឡើងនោះទេ ៕