Tuchel បានបញ្ចប់ក្តីសង្ឃឹមឈ្នះពានបួន​ ក្នុងមួយរដូវកាលរបស់ Pep Gaudiola (Video)

0

Chelsea បានបញ្ចប់ក្ដីសង្ឃឹមឈ្នះពានបួន ក្នុងមួយរដូវកាលរបស់ Manchester City ក្រោយបានទម្លាក់ពួកគេពីការប្រកួត FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១-០ កាលពីយប់មិញ។

ក្រុមទាំងពីរបានធានាកៅអីឡើងទៅវគ្គ១/២ផ្ដាច់ព្រ័ត្រ UEFA Champions League កាលពីដើមសប្ដាហ៍កន្លងទៅ ប៉ុន្ដែក្រុមរបស់លោក Pep Guardiola មានក្ដីរំពឹងឈ្នះពាន៤ ក្នុងមួយរដូវកាល ខណៈពួកគេកាន់តែកៀកក្នុងការលើកពាន Premier League ហើយត្រូវជួប Tottenham Hotspur នៅវគ្គផ្ដាច់ព្រ័ត្រ FA Cup ផងដែរ។

គួរបញ្ជាក់ថា គ្រូបង្វិកតោខៀវលោក Thomas Tuchel បានក្លាយជាអ្នកចាត់ការអាល្លឺម៉ង់ដំបូង ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួត FA Cup៕

សូមទស្សនាវីដេអូហាយឡាយ៖