ក្រុមចចកខ្មៅ Wolver គ្រោងនាំយកខ្សែប្រយុទ្ធពី Valencia

0

ក្លិប Wolverhampton Wanderers កំពុងពិចារណាការដាក់សំណើរតម្លៃ ១៥លានផោន ក្នុងការនាំយកខ្សែប្រយុទ្ធ Goncalo Guedes ពី Valencia មុនរដូវកាល ២០២១-២២ ឈានចូលមកដល់។

អ្នកចាត់ការ Nuno Santos ធ្លាប់ត្រូវបានរាយការណ៍មានការចាប់អារម្មណ៍លើខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ២៤ឆ្នាំរូបនេះ កាលពីឆ្នាំមុន។

សូមរំលឹកថា Goncalo Guedes ទទួលបានឱកាសលេងនៅជម្រើស ១១នាក់ដំបូងឱ្យ Valencia សឹងគ្រប់ការប្រកួត បន្ទាប់ពីបានផ្ទេរមកពី Paris Saint-Germain កាលពីឆ្នាំ២០១៨៕