Harry Kane ថានឹងចាកចេញពីSpursប្រសិនបើក្រុមបរាជ័យប្រជែងតំណែង Top-4

0

Kane បានបដិសេធក្នុងការបកស្រាយពីអនាគតរបស់ខ្លួននៅ Spurs ប៉ុន្តែមានរបាយការណ៍ជាច្រើនបានលើកឡើងថា រូបគេនឹងដាក់សំណើទៅកាន់ប្រធានក្លិប ក្នុងការចាកចេញ ប្រសិនបើក្រុមបរាជ័យក្នុងការប្រជែងយកតំណែងកំពូលទាំងបួននៅក្នុងលីហ្គ។

ជាការពិតណាស់ ក្នុងជំនួបរវាង Man Utd និង Tottenham កាលពីយប់មិញនេះ Kane ត្រូវបានកីឡាករ Victor Lindelof និង Harry Maguire បិទជាប់តែម្តងធ្វើឲ្យក្រុមបរាជ័យក្នុងលទ្ធផល ៣-១ នៃការប្រកួតសប្តាហ៍ទី៣១ក្នុងក្របខណ្ឌ Premier League៕