Bayern Munich ប្រកាសពីការចាកចេញខ្សែការពារមួយរូបទៀត

0

កាលពីម្សិលមិញ ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich បានបញ្ជាក់ជាផ្លូវការហើយថា នៅបញ្ចប់រដូវកាល ២០២០/២១ ក្លឹបនឹងចែកផ្លូវជាជាមួយខ្សែការពារកណ្តាល Jerome Boateng ក្រោយពីកុងត្រារបស់គេត្រូវអស់ សុពលភាពត្រឹមចុងខែមិថុនា និងគ្មានកុងត្រាថ្មីបន្ត។

ខ្សែការពារអាល្លឺម៉ង់វ័យ ៣២ឆ្នាំរូបនេះ បានចាយពេលជាមួយ Bayern រយៈពេលជិត ១០ឆ្នាំមកហើយ ដោយ បង្ហាញខ្លួន ៣៥៥ ប្រកួត រកបាន ១០ គ្រាប់និង Assist ២៥ លើក។

គួរជម្រាបថាដំណឹងផ្លូវការនៃការនាំយកអ្នកថ្មី Bayern ទើបតែប្រកាសជាមួយការនាំយកកីឡាករ Dayot Upamecano ពីក្លឹបគោជល់ RB Leipzig៕