Trezeguet ថា Mbappe គឺជាអ្នកស្នងសិទ្ធិពាន Ballon d’Or បន្ទាប់ពី Messi និង Ronaldo

0

អតីតកីឡាករជម្រើសជាតិបារាំងលោក David Trezeguet បាននិយាយថា Kylian Mbappe ពិតជាសាកសមណាស់ សម្រាប់ពានរង្វាន់ Ballon d’Or បន្ទាប់ពីខ្សែប្រយុទ្ធអាហ្សង់ទីន Messi និងខ្សែប្រយុទ្ធព័រទុយហ្គាល់ Ronaldo។

Messi និង Cristiano Ronaldo បានចែក Ballon d’Or ចំនួន ១១ រវាងពួកគេក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ ដោយបានបំពេញតួនាទីរបស់ពួកគេក្នុងចំណោមកីឡាករឆ្នើម ៗ ក្នុងប្រវត្តិសាស្ត្រ។

ទោះយ៉ាងណា បុរសទាំងពីរនេះ កំពុងឈានដល់ដំណាក់កាលចុងក្រោយនៃអាជីពរៀងៗខ្លួននៅអាយុ ៣៣ និង ៣៦ ហើយ Trezeguet ជឿជាក់ថា Mbappe និងក្លាយជាកីឡាករដែលលេងល្អបំផុតនៅក្នុងលោក៕