ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង ១០ព្រឹក មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារផ្សារបឹងត្របែកផ្លាហ្សា ដើម្បីទិញបន្លែ ត្រី សាច់ នៅខាងមុខឈៀងខាងកើត ដូច្នេះសូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ ដើរទិញទំនិញ ៕




