ក្លិបសេះបង្កង់ Juventus បានយកឈ្នះ Napoli ដោយលទ្ធផល ២-១ នៅ Serie A កាលពីយប់មិញ ហើយនេះគឺជាក្តីសង្ឃឹមទទួលបានកៅអីលេងនៅ UEFA Champions League នៅរដូវកាលក្រោយ។
ម្យ៉ាងវិញទៀត លទ្ធផលនេះ ក៏ជាក្តីសង្ឃឹមសម្រាប់គ្រូបង្វិកលោក Andrea Pirlo ដើម្បីមានវត្តមានរបស់លោកក្នុងការដឹកនាំក្លិបបន្តទៀតផងដែរ។
បច្ចុប្បន្ន Juve បានឡើងមកលេខ៣ ក្នុងតារាង Serie A មានគម្លាត១២ពិន្ទុពីក្រុមកំពូលតារាង Inter Milan ខណៈ Napoli នៅបន្ដរក្សាតំណែងលេខ៥ ក្រោយបរាជ័យប្រកួតនេះ៕