យោងតាមការបញ្ជាក់របស់ក្លិបបានឱ្យដឹងថា កីឡាករ Kevin De Bruyne បានសម្រេចកិច្ចព្រមព្រៀងបន្តកុងត្រាថ្មីជាមួយនឹង ក្រុមមេឃខៀវ Manchester City រួចរាល់ជាផ្លូវការហើយ ខណៈកុងត្រានឹងបន្តរហូតដល់ឆ្នាំ ២០២៥។
ខ្សែបម្រើប៊ែលហ្ស៊ិកវ័យ ២៩ឆ្នាំរូបនេះ ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League ដែល Man City មិនអាចបាត់បង់បាន រហូតសម្រេចចិត្តបន្តកុងត្រាថ្មីពីឥឡូវទៅដើម្បីចងជើងកុំឱ្យក្លិបផ្សេងចង់បាន ខណៈដែលរូបគេនៅសល់កុងត្រា ២ឆ្នាំទៀតឯណោះ៕