ភ្នំពេញ៖ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ ចាក់ខ្លាឃ្លោក តាមទូរស័ព្ទ ប្រព័ន្ធ online នៅចំណុចហាងលក់បាយ បេនឡានស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្នុងនោះ ឃាត់ខ្លួន អ្នកលេងចំនួន០៥នាក់ ធ្វើការចាប់យកវត្ថុតាំងមាន៖ ទូរស័ព្ទ ០៣គ្រឿង , ហាន់តោខ្លា ឃ្លោក មួយ , លុយខ្មែរចំនួន ១៨.៥០០រៀល រីឯម្ចាស់ផ្ទះបានរត់គេចខ្លួន។
ករណីខាងលើកម្លាំងជំនាញ កំពុងធ្វើការឃាត់ខ្លួនជនសង្ស័យ នៅស្នងការដ្ឋាននគរបាលខត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ។


