Odegaard៖ មិនមែន R.Madrid ឬ Arsenal ទេ តែគឺLiverpool

0

ខ្សែបំរើប្រយុទ្ធសញ្ជាតិន័រវេសន៍របស់ក្លិបអធិរាជស Real Madrid ដែលទើបផ្លាស់មកក្លិបកាំភ្លើងធំ Arsenal ក្នុងកិច្ចសន្យាខ្ចីជើងកាលពីខែមករាកន្លងទៅនេះ កីឡាករ Martin Odegaard បានលើកឡើងថា ក្លិបហង្សក្រហម Liverpool ជាក្លិបស្ថិតក្នុងគោលដៅនៃក្ដីសុបិនរបស់គេ។

គេឃើញថា នាជំនួប Arsenal ចាញ់ Liverpool ៣-០ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោយបញ្ចប់ការប្រកួត Klopp បានដើរទៅសន្ទនាជាមួយ Odegaard យ៉ាងស្និទ្ធស្នាល ដែលរូបភាពនេះបានក្លាយជាប្រធានបទលើកឡើងថា ខ្សែបម្រើសញ្ជាតិន័រវែសន៍ អាចនឹងផ្លាស់ទៅទឹកដី Anfield នារដូវក្ដៅខាងមុខ បន្ទាប់ពីផុតកុងត្រាខ្ចីជើងជាមួយ Arsenal។

យ៉ាងណាមិញ Odegaard បានសារភាពថា រូបគេគាំទ្រ និង ស្រឡាញ់ក្លិបហង្សក្រហម Liverpool ថែមទៀតផង៕