ជាលទ្ធផល Real Madrid នៅតែអាចយកឈ្នះ Liverpool ក្នុងការប្រកួតជើងទី១វគ្គ៨ក្រុមចុងក្រោយ UEFA Champions League ដោយលទ្ធផល ៣-១ កាលពីយប់មិញ ទីបីអវត្តមាន ប្រធានក្រុម Sergio Ramos ក៏ដោយ។
ខ្សែប្រយុទ្ធវ័យក្មេង Vinicius Jr និង Marco Asensio បានសហការគ្នា រកបាន ៣គ្រាប់ឱ្យ Real Madrid ខណៈដែល Liverpool បានវាយបកមួយគ្រាប់វិញ ដែលរកបានដោយ Mohamed Salah។
ទោះយ៉ាងណាក្ដី ក្រុមរបស់លោក Klopp នៅមានឱកាសកែប្រែស្ថានការណ៍ក្នុងការប្រកួតជើងទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ខាងមុខនេះនៅទឹកដី Anfield៕