ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈដឹកស្រូវពេញគោយន្ត បាក់សាក់ស៊ី រ៉ឺម៉ក បណ្តាលឲ្យការុង ស្រូវរអិលសង្កត់ខ្ទប់កៀប នឹងដែកទទឹងដៃចង្កូតគោយន្តកន្ត្រៃ ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤និង២០នាទីល្ងាច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចអូតាតោ ស្ថិតក្នុងភូមិសាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។នេះបើយោងតាមការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តបន្ទាយមានជ័យ។


