គ្រាប់បាល់១គ្រាប់ នៅចុងម៉ោងរបស់ Harry Maguire បានជួយក្រុមជម្រើសជាតិអង់គ្លេស ដែលមាន ៩ពិន្ទុ ៣ប្រកួត ក្នុងវគ្គជម្រុះ FIFA World Cup ក្រោយយកឈ្នះប៉ូឡូញ ២-១ នៅកីឡដ្ឋាន Wembley។
នៅក្នុងតង់ទី១ អង់គ្លេសមានឱកាសរកគ្រាប់បាល់បើកឆាកនាំមុខ ដោយការស៊ុតប៉េណាល់ទីរបស់ប្រធានក្រុម Harry Kane ប៉ុន្ដែត្រូវបានតាមស្មើវិញ។
វាមិនងាយស្រួលទេ ក្នុងការយកពិន្ទុពីក្រុមប៉ូឡូញ ជាងក្រុមសាន់ម៉ារីណូ និង អាល់បានី ដោយពួកគេត្រូវការគ្រាប់បាល់ជ័យជម្នះ ដែលរកបានដោយ Maguire ខណៈការប្រកួតនៅសល់តែ ៥នាទី។
នេះជាគ្រាប់បាល់ដំបូងដែល Pope របូតនៅក្នុងចំណោម ៧ប្រកួតឱ្យក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្ដែក្រុមលោក Southgate នៅរក្សាបានកំណត់ត្រាល្អបំផុត ក្នុងការប្រកួតវគ្គជម្រុះ World Cup ដោយបច្ចុប្បន្ន ឈរនៅកំពូលតារាងពូល I មាន៩ពិន្ទុពេញពីការលេង ៣ប្រកួត តាមពីក្រោយដោយហុងគ្រី និង អាល់បានី មាន៧ និង ៦ពិន្ទុ ខណៈប៉ូឡូញដែលឈនៅលេខ៤ទើបទទួលបានតែ ៤ពិន្ទុប៉ុណ្ណោះ ហើយអង់ដូរ៉ា និង សានម៉ារីណូ ពុំទាន់បានពិន្ទុនៅឡើយទេ សម្រាប់ ៣ប្រកួតដំបូងនៃវគ្គជម្រុះនេះ៕