គ្រូបង្វិកមាន់គកបារាំង ថា Mbappe លេងមិនល្អសោះ ក្នុងវគ្គជម្រុះ World Cup បីលើកកន្លងមក

0

គ្រូបង្គោលក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានលើកឡើងថា Kylian Mbappe មានទម្រង់លេងមិនល្អសោះឡើយ និង ទទូចឲ្យតារាឆ្នើម Paris Saint Germain ម្នាក់នេះ មេត្តាប្រឹងប្រែងបន្ថែម។

Mbappe បង្ហាញការលេងមិនបានល្អឡើយក្នុងការប្រកួតវគ្គជម្រុះ World Cup បីលើកកន្លងមកនេះ ដោយរូបគេ មិនអាចរកគ្រាប់បាល់បានសូម្បីតែមួយគ្រាប់ ហើយ ថែមទាំងស៊ុតបាល់ពិន័យប៉េណាល់ទីមិនចូលទៀតផងក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិកាហ្សាក់ស្ថានកន្លងទៅ៕