ភ្នំពេញ៖ ពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៧០ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ ហើយរស់នៅរាជធានីភ្នំពេញ បានស្លាប់នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ ខណៈព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ។ នេះបើតាម Fresh News ចុះផ្សាយ ។
ជនរងគ្រោះដែលស្លាប់នេះ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រសួងសុខាភិបាល នឹងចេញប្រកាសផ្លូវការនៅពេលឆាប់ៗផងដែរ ៕