ខ្សែការពារស្បែកខ្មៅសញ្ជាតិអង់គ្លេស Tomori ឃើញថាខ្លួនមានជំហរលេងរឹងមាំ ក្នុងតំណែងជាខ្សែការពារកណ្តាល ចាប់តាំងពីរូបគេបានមកដល់ទឹកដី San Siro ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបតោខៀវ Chelsea។
ក្លិប AC Milan មានបំណងចង់ចុះកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍សម្រាប់កីឡាករ Fikayo Tomori របស់ក្រុមតោខៀវប៉ុន្តែពួកគេនឹងមិនអាចចរចាជម្រើស ២៦ លានផោន (៣៦.៥ លានដុល្លារអាមេរិក) ដើម្បីទិញយកកីឡាករខ្ចីជើងរបស់ពួកគេឡើយ។
ទោះបីជាការពិភាក្សាជាផ្លូវការមិនទាន់ចាប់ផ្តើមក៏ដោយ ក៏ក្លិបយក្សអ៊ីតាលីមួយនេះត្រូវបានគេដឹងថារីករាយជាមួយនឹងការចាប់ផ្តើមរបស់កីឡាករវ័យ ២៣ ឆ្នាំរូបនេះនៅ Serie A.៕