យោងតាមទំព័រហ្វេសប៊ុករបស់ មន្ទីរព័ត៌មាន ខេត្តព្រៃវែង បានឲ្យដឹងថា សត្វស្លាបបឹងស្នេហ៍ ខេត្តព្រៃវែង ងាប់ជាង១ពាន់ក្បាលហើយ បើគិតចាប់ពីថ្ងៃទី១៧ ខែមីនា ២០២១ មកទល់ ថ្ងៃទី ២៣ ខែមីនា ២០២១។
មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានសន្និដ្ឋានថា ពុលដោយសារវាចុះផឹកទឹកបឹង ហើយការងារបន្ត មន្ទីរបរិស្ថានខេត្តព្រៃវែង និងសហគមន៍បឹងស្នេហ៍តាមដានបន្តទៀត៕






