ជិះម៉ូតូលឿនដូចហោះ ជ្រុលបុកគោ ដួលបោកក្បាលស្លាប់ ពេលបញ្ជូនដល់ពេទ្យ

0

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនដូចហោះ ក៏ជ្រុលទៅបុកគោ ដួលបោកក្បាលស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះ កើតឡើងនៅម្តុំភូមិក្រោយជី ឃុំពពេល និងភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ។

ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ផ្លាកលេខភ្នំពេញ 1CV- 8044 ក្នុងល្បឿនលឿន បានបុកគោមួយក្បាលពេញទំហឹងប ណ្តាលឱ្យគោដួលបាក់ជើងម្ខាង ។ ចំណែកជនរងគ្រោះដួលបោកក្បាល ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

មកដល់ព្រឹកថ្ងៃទី២៤ មីនានេះ ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណនោះទេ ហើយសពបានតម្កល់ទុកនៅមន្ទីរពេទ្យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ៕