ក្តុកក្តួលណាស់! លោកព្រះ Zlatan បានយំបន្ទាប់ពីសារព័ត៌មានបានសួរសំណួរសើបមួយ!

0

Zlatan Ibrahimovic បានសម្រក់ទឹកភ្នែកនៅមុខអ្នកសារព័ត៌មាន បន្ទាប់មានសំនួរសួរពាក់ព័ន្ធអំពីគ្រួសារ ដែលកូនប្រុសរបស់គេបានអង្វរមិនឱ្យខ្សែប្រយុទ្ធរូបនេះកុំត្រលប់ទៅអ៊ីតាលីវិញ នៅពេលចប់ការប្រកួតសម្រាប់ក្រុមជម្រើសជាតិ។

កីឡាករ Ibrahimovic បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិស៊ុយអែត កាលពីឆ្នាំ ២០១៦ ប៉ុន្តែនៅចំរដូវកាលដ៏អស្ចារ្យមួយសម្រាប់ក្រុម AC Milan នៅអាយុ ៣៩ ឆ្នាំនេះ ការវិលត្រឡប់របស់គាត់ទៅលេងនៅប្រទេសរបស់ខ្លួនសារជាថ្មីវិញ ក្នុងការប្រកួតជម្រុះWorld Cup ទល់នឹងប្រទេសហ្ស៊កហ្ស៊ី នៅថ្ងៃសុក្រខាងមុខនេះ។

ខ្សែប្រយុទ្ធស៊ុយអែតវ័យ ៣៩ឆ្នាំរូបនេះ បានឃ្លាតឆ្ងាយពីគ្រួសារទៅលេងឱ្យ AC Milan ដោយសារភរិយា និងកូនៗរបស់គេបន្ដរស់នៅស៊ុយអែត ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ៕