Lukaku អាចចូលរួមសម្រាប់ក្រុមជម្រើសជាតិបែលហ្ស៊ិកក្រោយធ្វើតេស្តអវិជ្ជមានកូវីដ១៩

0

មន្រ្តីបែលហ្ស៊ិកបានបញ្ជាក់កាលពីថ្ងៃចន្ទថា Romelu Lukaku បានធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុសកូវីដ១៩ បន្ទាប់ពីមានការផ្ទុះឡើងនៅឯក្លិប Inter Milan បានធ្វើឲ្យមានការយឺតយ៉ាវ ក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកសម្រាប់ការប្រកួតជម្រុះ World Cup របស់ពួកគេ។

ខ្សែប្រយុទ្ធបែលហ្សុិកវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានពន្យាក្នុងការប្រកួតជាមួយវេលស៍ សាធារណរដ្ឋឆែកនិង បេឡារុស្ស បន្ទាប់ពីកីឡាករ ៤ នាក់នៅឯ Inter ធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីសប្តាហ៍មុន ដោយបង្ខំឱ្យមានការពន្យារពេលផងដែរនៃការប្រកួត Serie A ចុងសប្តាហ៍ប៉ះនឹង Sassuolo៕