ឪពុកម្ដាយ គួរមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត បើមិនចង់បាត់បង់អ្នកជាទីស្រឡាញ់ ដោយសាររឿងនេះ…

0

ភ្នំពេញ៖ ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ បានស្លាប់ ពេលក្រុមគ្រួសារបញ្ជួន ទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ខណៈក្មេងប្រុសស្រី ៣នាក់ទៀត របួសស្រាល បន្ទាប់ពីពួកគេបាននាំគ្នាតោងលេងទ្វាររបងដែក បណ្តាលរលំសង្កត់ពីលើតែម្តង ។ ករណីនេះបានកើតឡើង កាលពីម៉ោង ៤៖៤៥នាទីល្ងាច ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសាច់ញាតិ ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្មេងប្រុសស្រីរងគ្រោះខាងលើ នាំគ្នាលេងនៅក្បែររបង ហើយបានឡើងតោងលេង បណ្តាលឲ្យទ្វាររបងរលំសង្កត់ទាំង ៤នាក់ រងរបួសធ្ងន់ម្នា់ស្រាល ៣នាក់ ប៉ុន្តែអកុសល្យក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត នៅតាមផ្លូវពេលដែលក្រុមគ្រួសារ បញ្ជួនទៅមន្ទីរពេទ្យ។

ប្រភពដដែលបន្តថា ក្មេងស្រីដែលបានស្លាប់ ក្នុងហេតុការណ៍រលំទ្វារបងសង្កត់លើ នោះមានឈ្មោះ ឃិន ធីតា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ឪពុកឈ្មោះ ឆាយ ចាន់លី អាយុ ៣៩ឆ្នាំ មុខរបរលក់ពងមាន់ ម្ដាយឈ្មោះ ប្រាក់ ស៊ីនួន អាយុ ៣៧ឆ្នាំ មុខរបររោងចក្ររស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (ស្លាប់នៅពេលបញ្ជួនទៅមន្ទីពេទ្យ) ។
ចំណែកក្មេងរងគ្រោះ ៣នាក់ទៀតរួមមាន៖ ១.ឈ្មោះ ចិត្រ សុខនីសា ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្ស (រងរបួសស្រាល), ២.ឈ្មោះ ចិត្រ ពិសិដ្ឋ ភេទប្រុស អាយុ២ឆ្នាំ មុខរបរក្នុងបន្ទុក(រងរបួសស្រាល), ៣.ឈ្មោះ វីរះ ទេពី ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស(រងរបួសស្រាល)។

ក្មេងទាំង ៤នាក់បានទៅលេងទ្វារបងផ្ទះឈ្មោះ ឡឹក ចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិឃុំជាមួយគ្នា ក៏បានរលំទ្វារបងសង្កត់តែម្ដង ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ។ បច្ចុប្បន្នសពក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងគ្រោះកំពុងសម្រាកព្យាបាល ៕