ហួសថ្លែងវាចា! តាចាស់អាយុ ៧៤ឆ្នាំ ចាប់បង្ខំក្មេងស្រីម្នាក់រួមភេទ បានសម្រេច ៦លើក ទើបបែកការណ៍

0

ភ្នំពេញ៖ តាចាស់វ័យ ៧៤ឆ្នាំទៅហើយ មិនព្រមរកធម៌អាទេ បែរចាប់រំលោភក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ បានសម្រេចរហូតដល់ទៅ ៦លើក ទើបបែកការណ៍ ដឹងដល់ម្ដាងក្មេងស្រីរងគ្រោះ ប្ដឹងសមត្ថកិច្ចចាប់តាចាស់រូបនេះតែម្ដង ។ ករណីឃាត់ខ្លួនតាចាស់ល្មោភកាមនេះ ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១ ។

ជនសង្ស័យ​ជា តាចាស់ល្មោភកាមមាន​ឈ្មោះ ម៉ៃ មៀន អាយុ​៧៤​ឆ្នាំ រស់នៅ​ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប ។ រីឯ​ក្មេង​ស្រី​រង​គ្រោះមាន​អាយុ ​១២​ឆ្នាំ ។

នៅចំពោះមុខសមត្ថកិច្ច ​ជនសង្ស័យ បានឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​ធ្លាប់​បានរួមភេទ ​ជាមួយក្មេងរង​គ្រោះ​ពិតប្រាកដ​មែន គឺ​តាំងពី​រយៈពេល ​២​ខែ​មុន​មក​ម្ល៉េះ ពោលគឺ​បាន​សម្រេច​ដល់​ទៅ ​៦​ដង​ហើយ​ ​។

បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​អង្គរជុំ បានកសាង​សំណុំរឿង​ បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការតាមច្បាប់ ៕