Kylian Mbappe បានក្លាយជាកីឡាករក្មេងជាងគេ
ដែលរកបាន ១០០ គ្រាប់ក្នុងលីគ នៅពេលដែលក្រុម Paris St Germain របស់គេឈ្នះដល់ទៅ ៤-២ នៅឯ Olympique Lyonnais និងឈរនៅកំពូលតារាងកាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ២២ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងបន្ទាប់ពី Angel Di Maria និង Danilo Pereira ដែលរកបានពិន្ទុដើម្បីធ្វើឲ្យ PSG ទទួលបាន ៦៣ ពិន្ទុពី ៣០ ប្រកួត៕