ភ្នំពេញ៖ អ្នកកើតជំងឺកូវីដ១៩ វ័យ ៧៥ឆ្នាំម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះខណៈបុរសជាអ្នកជំងឺបានរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់។
យោងតាមការចុះផ្សាយរបស់ បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា បុរសរូបនេះ មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នេះជាវេជ្ជបណ្ឌិតជំនាញ ជំងឺកុមារបានចូលនិវត្តន៍ ៕