ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០២១ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចុះបិទទីតាំង ផ្ទះ របស់តារាចម្រៀង លោក ថែល ថៃ នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្រោយពិនិត្យឃើញ តារាចម្រៀង ថែល ថៃវិជ្ជមានកូវីដ ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ធ្លាប់មកពិនិត្យ កំដៅ នៅ មន្ទីរសំរាកព្យាបាល និង សម្ពព សុខាបញ្ញា ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ មីនា២០២១ ។
យោងតាមផេក សិល្បករកម្ពុជាបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០២១នេះ អាជ្ញាធរ រួម និង អនុប្រធានមន្ទីរសុខាភិបាលខេត្ត បាន បិទ ទីតាំង និងកំពង់ សួរនាំ បុគ្គលិកពេទ្យដែលនៅប្រចាំការ ។
អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចុះទៅហ៊ុំព័ទ្ធ ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភព សុខាបញ្ញា នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារអ្នកចម្រៀង ថែល ថៃ បានមកសម្រាកព្យាលបាលទីនេះ ៕