Spurs បញ្ចប់ត្រឹមវគ្គ១៦ក្រុមពាន Europa League 

0

ក្លិបខ្នាយមាន់មាស Tottenham Hotspur អស់សិទ្ធិក្នុងការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពាន Europa League បន្ទាប់ពីចាញ់ ក្លិប Dinamo Zagreb ក្នុងលទ្ធផល ៣ ទល់នឹង ០ កាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រទី១៩នេះ ដោយសរុបទាំងពីរជើងគឺ Dinamo Zagreb យកឈ្នះ ៣ ទល់នឹង ២។

Jose Mourinho រៀបរាប់ទាំងអន់ចិត្តថា៖ ការប្រកួតនេះមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំខុសពីកូនក្រុមរបស់លោកគិតថាការប្រកួតនេះវាមិនសំខាន់៕