ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានការផ្លាស់ប្ដូរទេនោះ វ៉ាក់សាំង Sinovac ដែលបានបញ្ជាទិញពីមិត្តចិន ចំនួន១,៥លានដូស នឹងដឹកជញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអះអាងតាមរយៈសារសំឡេង ប្រមាណជា ៣០នាទី នាព្រឹកថ្ងៃទី១៩ មីនានេះថា «នៅពេលខាងមុខនេះ បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់ កម្ពុជា នៅថ្ងៃទី២៦ ខែមីនា។ នេះបើយោងតាមការជូនដំណឹងពីភាគីមិត្តចិន ដែលយើងបានទិញ ស៊ីណូវ៉ាក់ ចំនួន ១,៥សែនដូស។
សម្ដេចតេជោបន្ដថា ដោយឡែកវ៉ាក់សាំង Sinopharm ចំនួន ៤០ម៉ឺនដូសទៀត ដែលនៅសេសសល់ជាជំនួយរបស់ចិន ក៏យើងសង្ឃឹមថា នឹងមកដល់មុនចូលឆ្នាំខ្មែរផងដែរ ៕