ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងថា ក្រសួងបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ៣៧នាក់ និងមានអ្នកជាសះស្បើយ ១៩នាក់ផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ មីនានេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ទាំង ៣៧នាក់ មានកុមារ និងទារក ៨នាក់ផងដែរ បានឆ្លងជំងឺដ៏កាចសាហាវនេះ ។
ក្រសួងបានឲ្យដឹងបន្តថា កុមារ និងទារកទាំង ៨នាក់នោះរួមមាន៖
-កុមារីជនជាតិខ្មែរ អាយុ ១១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ ខណ្ឌដង្កោរ រាជធានីភ្នំពេញ
-ទារកាជនជាតិខ្មែរ អាយុ ៧ខែ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
-កុមារាជនជាតិខ្មែរ អាយុ ៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ
-កុមារីជនជាតិខ្មែរ អាយុ ៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ
-កុមារីជនជាតិខ្មែរ អាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ
-កុមារាជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-កុមារីជនជាតិខ្មែរ អាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ទារកជនជាតិខ្មែរ អាយុ ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៩ មីនានេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៥៧៨នាក់ ក្នុងព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ អ្នកកំពុងព្យាបាលចំនួន ៦៥៨នាក់ និងមានអ្នកស្លាប់ម្នាក់ ៕