Modric ប្រាប់ទៅលោកគ្រូ Zidane ថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ!

0

ខ្សែបម្រើក្លិបអធិរាជស Real madrid កីឡាករ Luka Modric បាននិយាយថា បច្ចុប្បន្នរូបគេឈានចូលវ័យ ៣៥ ឆ្នាំហើយ ប៉ុន្តែគេហាក់មានអារម្មណ៍ថាដូចជាទើបនឹងអាយុ ២៧ ឆ្នាំ។ Modric និយាយបែបនេះបន្ទាប់ពីគាត់បានជួយ Real Madrid ទទួលបានកៅអីទៅវគ្គ ៨ ក្រុមក្នុងក្របខណ្ឌ Champions League ជាបន្តទៀតកាលពីថ្ងៃអង្គារកន្លងទៅ ធ្វើឲ្យគ្រូបង្វឹកZinedine Zidane ភ្លឺភ្នែក។

យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះគឺជាតួអង្គដ៏សំខាន់ ដែលបានបញ្ជូនបាល់មួយគ្រាប់ឱ្យ Benzema ស៊ុតបញ្ចូលទីទល់នឹង Atalanta ផងដែរ ខណៈក្រុម Real Madrid បានលត់ក្រុមដែលមកពីក្របខណ្ឌ Serie A មួយនេះក្នុងលទ្ធផល ៣-១ ពោលសរុបលទ្ធផលទាំងពីរជើងគឺ Real Madrid បានឈ្នះ ៤-១៕