ឌឺពេកហើយ!​ សមត្ថកិច្ច ចុះបិទទីតាំង កោសជប់ម៉ាស្សា មួយកន្លែង ផ្គើនសេចក្ដីប្រកាស របស់រាជរដ្ឋាភិបាល

0

ភ្នំពេញ៖រាជរដ្ឋាភិបាល បានប្រកាសបិទហាង,ក្លិបកម្សាន្ត,កម្មវិធីផ្សេងៗនិងទីកន្លែងជួបជុំមួយចំនួនដើម្បីទប់ស្តាត់កុំឱ្យជំងឺដ៏កាចសាហាវជំងឺកូវីដ-១៩ឆ្លងរាលដាល តែមានទីតាំងមួយបានបើកទទួលភ្ញៀវ កោសជប់ម៉ាស្សា ជាចំហរត្រូវសមត្ថកិច្ច មូលដ្ឋាន ចុះឃាត់ខ្លួនមនុស្ស៦នាក់​នៅភូមិជ្រៃកោងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ក្រុមស្ត្រីដែលឃាត់ខ្លួននោះរួមមាន៖
១-ឈ្មោះប៊ន ចាន់យ៉ាអាយុ២០ឆ្នាំ ,
២-ឈ្មោះហ៊ន ដាលីនអាយុ២២ឆ្នាំ,
៣*ឈ្មោះយឹម ស្រីកាអាយុ១៩ឆ្នាំ,
៤-ឈ្មោះមឿន ស៊ីណាអាយុ២៤ឆ្នាំ អ្នកទាំង៤ ស្នាក់នៅទីតាំងកើតហេតុ មុខរបរកោសជប់។
៥-ឈ្មោះឡង់ សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់
៦-ឈ្មោះ មឿន សុម៉ុន ភេទប្រុសអាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ៕