Xaviថា៖ Barcelona នឹងត្រឡប់ទៅភាពខ្លាំងវិញ តែមិនមែនដោយសារ Messi ទេ!

0

វីរបុរស Barcelona និងសញ្ជាតិអេស្ប៉ាញលោក Xavi Hernandez បានអះអាងថា Barcelona នឹងវិលត្រឡប់មកវិញទាំងផ្នែកហិរញ្ញវត្ថុ និងលទ្ធផលនៃក្រុម បន្ទាប់ពីប្រធានក្លិបថ្មីលោក Joan Laporta ជាអ្នកដឹកនាំ។

Xavi បច្ចុប្បន្នកំពុងធ្វើគ្រូបង្វឹកនៅក្លិបកាតា Al Sadd SCX បាននិយាយថា៖ Joan Laporta គឺជាមិត្តដ៏ល្អរបស់ខ្ញុំ។ គាត់ក៏ជាប្រធានក្លិបដ៏ល្អបំផុតដែលខ្ញុំធ្លាប់មាន។

គួរជម្រាបថា មុនពេលនៃការបោះឆ្នោតប្រធានក្លិបថ្មី ត្រូវបានគេរំពឹងថា Xavi នឹងត្រលប់មក Barca វិញ ប្រសិនបើលោក Ronald Koeman ចាកចេញពីក្លឹបនៅថ្ងៃណាមួយ៕