Jordan Pickford នឹងអវត្តមានក្នុងការក្រុមជាមួយជម្រើសជាតិអង់គ្លេស វគ្គជម្រុះ FIFA World Cup!

0

កីឡាករ Jordan Pickford អ្នកចាំទីដៃទី១របស់ Everton នឹងខកខានការចូលរួមវគ្គជម្រុះ FIFA World Cup នៅខែមីនានេះ ជាមួយក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីគេបានព្យាយាមរារាំងការស៊ុតទីរបស់កីឡាករ Johann Berg Gudmundsson របស់ក្រុម Burnley។

អ្នកចាំទីអង់គ្លេសវ័យ២៧ឆ្នាំរូបនេះ ត្រូវបានបង្ខំចិត្តដើរចេញពីទីលានប្រកួត មុនពេលចប់តង់ទី១ កាលពីយប់ថ្ងៃសៅរ៍ ក្នុងជំនួប Premier League ដែល Everton បរាជ័យក្រោមថ្វីជើង Burnley ១ ទល់នឹង ២។

Everton បានប្រកាសថា អ្នកចាំទីរូបនេះ នឹងអវត្តមានពីការប្រកួត FA Cup វគ្គ៨ក្រុមចុងក្រោយទល់ Manchester City នៅថ្ងៃសៅរ៍ រួមទាំងការប្រកួតសម្រាប់ក្រុមអង់គ្លេស ពេលប៉ះ សាន់ម៉ារីណូ, អាល់បានី និង ប៉ូឡូញ៕