The Goal បានចេញផ្សាយថា PSG នឹងត្រូវបើកទ្វារកីឡាដ្ឋានជំនួបការប្រកួតជើងទី២ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ជាមួយនឹង Barcelona នៅយប់ថ្ងៃពុធ ដោយមិនមានវត្តមាន Neymar សាជាថ្មីម្តងទៀត។
យ៉ាងណាមិញ PSG បានអះអាងថា ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ នឹងមិនអាចមានវត្តមាន ក្នុងជួបប្រកួតជាមួយនឹងក្លឹបចាស់របស់ខ្លួនឡើយនៅយប់ស្អែកនេះ បន្ទាប់ពីបានសម្រេចចិត្តរួមគ្នាចុងក្រោយមួយ ថានឹងមិនប្រថុយប្រថានជាមួយនឹងសុខភាពរបស់គេឡើយ ទោះបីជាពេលនេះទើបតែជាសះស្បើយពីរបួសវិញពិតមែន។
គួរបញ្ជាក់ថា កីឡាករវ័យ២៩ឆ្នាំរូបនេះ មិនបានបង្ហាញវត្តមាន ក្នុងការប្រកួត របស់ក្លឹបឡើយ ចាប់តាំងតែពីការប្រកួត ប៉ះនឹងក្រុម Caen ក្នុងព្រឹត្តិការណ៍ ពានរង្វាន់ French Cup កាលពីថ្ងៃទី១០ខែកុម្ភក្រោយទទួលបាន របួសហើយបានខកខាន ទាំងការប្រកួតជើងទី១ ប៉ះនឹង Barcelona ផងដែរ៕