ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ និសា បានឆ្លងជំងឺកូវីដ១៩ ។
អ្នកនាង សុគន្ធ និសា បានសរសេរលើហ្វេសប៊ុក មុននេះបន្តិចថា «នាងខ្ញុំ សុគន្ធនិសា (sokunnisa ) បានធ្វេីតេស កូវីដ19 ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារះណះថា ខ្ញុំបាន positive ហើយ គឺមានមេរោគនេះហើយ ចឹងសូមបងប្អូនទាំងអស់មានការ ប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីសុវត្តិភាព ខ្លួនឯងនឹងក្រុមគ្រួសារ សូមជូនពរអោយបងប្អូន ទាំងអស់ឆ្លងផុតពីជំងឺនេះ ?? សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប អធ្យាស្រ័យផងណាបងប្អូន☺ ?? ក្នុងចំណោមអ្នកផ្ទះខ្ញុំ ៧ នាក់ដែលបានធ្វើតេសដោយក្រុមលោកគ្រូអ្នក គ្រូពេទ្យជំនាញ គឺមានកើតតែខ្ញុំម្នាក់តែប៉ុណ្ណោះ អ្នកផ្ទះខ្ញុំអត់មានទេ តែក៏ត្រូវផ្តាច់ខ្លួន ១៤ ថ្ងៃដែរ ហើយខាងផ្ទះម្តាយខ្ញុំ គឺអត់ពាក់ពាន់ឡើយ ☺?» ។