ភ្នំពេញ៖ ក្រោយពីតារាល្បីៗជាច្រើន ប្រចាំហង្សមាស បានឆ្លងជំងឺកូវីដ១៩នោះ គេសង្កេតឃើញថា តារាសម្ដែងល្បីឈ្មោះ គឺកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានចាក់វ៉ាក់សាំងការពារជំងឺ ដ៏កាចសាហាវនេះ រួចរាល់ហើយ ។
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានសរសេរលើហ្វេប៊ុក នៅថ្ងៃទី១០ មីនានេះថា «មកទទទួលវ៉ាក់សាំងលើកទី១ នៅមន្ទីពេទ្យកុមារជាតិ សូមអរគុណរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត្តិឲ្យនាងខ្ញុំចាក់វ៉ាក់សាំង ??
ខ្លាចឈឺ? មែនទែនអត់ឈឺផង អរគុណអ្នកគ្រូពេទ្យ❤️??» ។



