Pirlo៖ អត់ខ្លាច ទោះត្រូវគេដេញក៏ដេញទៅ ក្រោយJuventusបានធ្លាក់ត្រឹមវគ្គ១៦ក្រុម!

0

គ្រូបង្វិកក្រុមសេះបង្កង់ Juventus លោក Andre Pirlo ថា លោកមិនខ្លាច ត្រូវបណ្តេញចេញរបស់ក្លិបនោះទេ ក្រោយលោកដឹកនាំក្រុមមិនបានល្អ ដោយធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខណ្ឌ Champions League ក្រោមថ្វីជើងក្រុម FC Porto។

គួរជម្រាបថា លទ្ធផលទាំងពីរជើងរបស់ក្រុមទាំងពីរគឺ ៤-៤ ខណៈកាលពីជើងទី ១ Juventus បានភ្លាត់ចាញ់ Porto ក្រៅដីក្នុងលទ្ធផល ២-១ លុះចូលដល់ជើងទី ២ កាលពីយប់មិញនេះ Juventus បានវាយបកយកឈ្នះវិញក្នុងលទ្ធផល ៣-២ នៅទឹកដីរបស់ខ្លួនឯង។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រុមសេះបង្កង់គឺត្រូវធ្លាក់ត្រឹមវគ្គនេះហើយ ដោយសារតែក្រុម Porto មានគ្រាប់ចំណេញក្រៅដីច្រើនជាង៕