ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស កញ្ញា វី ឌីណែត បានឆ្លងជំងឺកូវីដ១៩ ។

កញ្ញា វី ឌីណែត បានសរសេរលើហ្វេសយ៉ាងដូច្នេះថា «មុននេះនាងខ្ញុំបានទទួលលិទ្ធផលហេីយ គឺនាងខ្ញុំបានវិជ្ជមានកូវីត19 ហេីយ ចឹងនាងខ្ញុំសូមសំណូមពរដល់បងប្អូន ទាំងឡាយណាដែលបាន ប៉ះប៉ាល់នាងខ្ញុំសូមមេត្តាទៅធ្វេីតេស្តរកមេរោគកូវីតទាំងអស់គ្នា ក៏សូមអធ្យាស្រ័យផងបងប្អូន» ។

ជាមួយគ្ននោះលោក ហេង ឡុង បានបញ្ជាក់តាមហ្វេសប៊ុកថា «មុននេះបន្តិចតារាចំរៀងផលិតកម្មហង្សមាស កញ្ញា វី ដាណែត បានកញ្ជាក់មកខ្ញុំថា គាត់បានធ្វើតេស្តវិជ្ជមានកូវីដ19 សូមអំពាវនាវបងប្អូនសិល្បករសិល្បការិនី ដែលបានពាក់ព័ន្ធនឹងកញ្ញា សូមមេត្តាធ្វើទៅធ្វើតេស្តរកជំងឺកូវីដ19 ជាបន្ទាន់ ?? សូមចូលរួមអនុវត្ត ៣កុំ ៣ការពារ តាមការណែនាំរបស់ ក្រសួងសុខាភិបាលទាំងអស់គ្នា!» ។
