ព្រោះតែភាពមិនច្បាស់លាស់របស់De Gea ទើប Man United ចង់បានអ្នកចាំទី មកបន្ថែមជម្រើសនៅក្នុងក្រុម!

0

ទម្រង់លេងមិនមានស្ថេរភាពរបស់ De Gea បានផ្ដល់ឱកាសឱ្យអ្នកចាំទីវ័យក្មេងអង់គ្លេស Dean Henderson មានឱកាសបានចូលលេង ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្លាយជាជម្រើសដំបូង ប៉ុន្ដែក្លិប Man United នៅតែគិតគូររកអ្នកចាំទីថ្មីមកចូលក្រុមបន្ថែម។

Manchester United កំពុងត្រៀមស្វែងរកអ្នកចាំទីថ្មី មកមន្ថែមចូលក្រុមនៅរដូវក្ដៅនេះ ហើយអ្នកចាំទីឆ្នើម Jan Oblak របស់ក្លិប Atletico Madrid ក៏ស្ថិតនៅក្នុងចំណោមកីឡាករដែលក្លិបអង់គ្លេសមួយនេះចង់បានផងដែរ។

បិសាចក្រហមចាប់អារម្មណ៍កីឡាករជនជាតិស្លូវ៉ានីរូបនេះជាយូរមកហើយ ស្របពេលដែល អនាគតរបស់ David de Gea កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិល ហើយ Sergio Romero ដែលផុតកុងត្រានៅដំណាច់រដូវកាលនេះ។

ក្រៅពី Oblak អ្នកចាំទី Gianluigi Donnarumma ដែលនឹងផុតកិច្ចសន្យាជាមួយ AC Milan នៅចុងរដូវកាលនេះ រួមជាមួយអ្នកចាំទីដៃទី១ Mike Maignan របស់ Lille ក៏ស្ថិតនៅក្នុងជម្រើសរបស់ Man United ផងដែរ៕