ឡានដឹកកម្មករ ៥០នាក់ ដាច់ចង្កូតក្រឡាប់ធ្លាក់ស្រែ នៅក្រុងបាវិត…

0

ភ្នំពេញ៖ រថយន្តដឹកកម្មកររោងចក្រ ពេលបើកបរបានដាច់ចង្កូត បណ្តាលឱ្យក្រឡាប់ធ្លាក់ស្រែ កម្មការិនីរងរបួស ៥នាក់បានរងបួសក្នុងចំណោម ៥០នាក់។ ហេតុការណ៍នេះបានកើតឡើង នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

កម្មការិនីដែលរងរបួសរួមមាន៖ ឈ្មោះ ហឿ គឹមឡៃ អាយុ២៩ឆ្នាំ, ឈ្មោះពៅ សាវី អាយុ៣៩ឆ្នាំ។ ឈ្មោះ ហួយ ចាន់ថន ភេទស្រី អាយុ៣៧ឆ្នាំ ឈ្មោះ ឡុង ធីដា, អាយុ១៩ឆ្នាំ ។ ឈ្មោះ ម៉ៅ ប៊ុន្នី អាយុ៣៤ឆ្នាំ, ទាំង៥នាក់ ជាកម្មការិនីរោងចក្រជីហ្វា រស់នៅភូមិដចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ចំណែកអ្នកបើកបររថយន្តឈ្មោះ ជា ផារី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បន្ទាប់ពីកើតហេតុលោក លឹម សៀងហេង អភិបាលក្រុងបាវិត ក៏បានចុះទៅដល់មន្ទីរពេទ្យ និងសួរសុខទុក្ខកម្មការិនីព្រមទាំងយកថវិកា របស់លោកអភិបាលខេត្តស្វាយរៀង ឧបត្ថម្ភក្នុងម្នាក់ៗ១០ ម៉ឺនរៀល ៕