កំពូលខ្សែប្រយុទ្ធប្រេស៊ីល Neymar អាចនឹងវិលត្រឡប់ទៅរកសកម្មភាពដើមវិញ ដើម្បីឱ្យទាន់ពេលសម្រាប់ការប្រកួត Champions League ដ៏សំខាន់ជាមួយក្លិបចាស់របស់ខ្លួន FC Barcelona។
Neymar បានខកខានរាល់ការប្រកួតទាំងអស់ ចាប់តាំងពីរងរបួស ក្នុងអំឡុងការប្រកួតឈ្នះ ១-០ លើ Caen ក្នុងព្រឹត្តិការណ៍ French Cup កាលពីថ្ងៃទី ១០ ខែកុម្ភៈកន្លងមក។
Neymar ដែលបានចូលរួមជាមួយ PSG ពី Barca ក្នុងតម្លៃបំបែកឯតទគ្គកម្មពិភពលោក ២២២ លានផោន ក្នុងឆ្នាំ ២០១៧ រូបគេបានដើរតួយ៉ាងសំខាន់ក្នុងក្លិបបារាំងមួយនេះ ទោះបីជាគេត្រូវញាំញីដោយរបួសឥតឈប់ឈរក៏ដោយ៕