កំពូលចោរលួចម៉ូតូ គោ ក្របី អ្នកស្រុក នៅព្រះវិហារ និងកំពង់ អស់លក្ខណ៍ហើយ

0

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌ ខេត្តព្រះវិហារសហការជាមួយ នគរបាលខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានស្រាវជ្រាវចាប់ជនសង្ស័យ ៣នាក់ ករណីលួច ម៉ូតូ គោ ក្របីនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដែលសកម្មភាពនេះប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅ។

បើតាមលោកស្នងការនគរបាល ខេត្តព្រះវិហារបានឱ្យដឹងថា កម្លាំងជំនាញប្រឆាំងបទល្មើសព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាបានចំនួន ៣នាក់ ករណីចោរកម្មលួចជាច្រើនលើកជាច្រើនសារដូចជាម៉ូតូ គោ ក្របី នៅខេត្តកំពង់ធំ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារនាពេលកន្លងទៅ ។

លោកស្នងការបន្តថា ក្រុមជននេះមានឈ្មោះលួន សាត ហៅ វីរ: ភេទប្រុស អាយុ ៣៣ ។ឈ្មោះ អួន សុឡែន ហៅខ្នើយ ភេទប្រុស អាយុ ៣០ឆ្នាំ ។ ឈ្មោះ ហុល សៅ ភេទប្រុស អាយុ ៦៤ឆ្នាំ អ្នកទាំងបីរស់នៅភូមិប្រាសទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ មុខសញ្ញាទាំងបីនេះ កម្លាំងខេត្តព្រះវិហារបានប្រគល់ឱ្យទៅខាងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕