រឿងចម្លែកកើតឡើងហើយ! ឳពុកម្ដាយ ទាំងសងខាង សម្រេចចិត្តតែងខ្លួនជាកូនកម្លោះក្រមុំ រៀបការជំនួសកូនៗ ព្រោះតែ…

0

ភ្នំពេញ៖​ មានហេតុការណ៍មួយបានកើតឡើង ធ្វើមហាជន ក៏ភ្ញៀវចូលរួមភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដល់ថ្ងៃចូលរោងការស្រាប់តែឪពុក ម្ដាយ​ ទាំងសងខាង បង្ខំចិត្តតុបតែងខ្លួនរៀបការ ជំនួសកូន ព្រោះតែកូនកម្លោះ នឹងកូនក្រមុំ មិនអាចមកបង្ហាញខ្លួនរៀបការបាន ។

បើតាម​ព័ត៌មានបានឲ្យដឹង​ថា មង្គលការ​មួយ​នេះ បាន​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆាំ្ន​២០២១ នៅ​គេហដ្ឋាន​ខាង​ស្រី​ស្ថិតនៅក្នុងស្រុកឆ្លូង ឃុំព្រែកចំលាក់ ខេត្តក្រចេះ។

ឪពុកម្ដាយ បានរៀបរាប់ពីដំណើររឿងថា ដោយសារតែការរាលដាលនៃវីរុសកូវីដ-១៩ បានធ្វើឲ្យកូនកម្លោះ និងក្រមុំ ត្រូវជាប់ឃុំឃាំងនៅក្នុងខេត្តព្រះសីហនុ ដោយការពេលប៉ុន្មានថ្ងៃមុននេះ ប្រមុខថ្នាក់ដឹកនាំ សម្ដេច ហ៊ុន សែន បានចេញបញ្ជាមិនឲ្យមានការចេញចូលនៅខេត្តព្រះសីហនុ នោះទេ ដោយលើកលែងចេញទំនិញតែប៉ុណ្ណោះ។

ក្រោយមានការដាក់បញ្ជាហើយ គ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ បានធ្វើការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាមួយនេះ ដែលជាហេតុធ្វើឲ្យសាមីខ្លួនទាំងសងខាង មិនអាចធ្វើដំណើរចេញពីខេត្តព្រះសីហនុ ទៅរៀបចំពិធីមង្គលការនៅខេត្តក្រចេះបានឡើយ។

ឪពុក ម្ដាយ ទាំងសងខាង បានឲ្យដឹងថា ចំពោះពិធីមង្គលការមួយនវធ្លាប់បាន ពន្យារម្ដងរួចទៅហើយ ដោយមើលឃើញថាកូវីដរាងស្ងប់ស្ងាត់ ក៏សម្រេចដេញពេលវេលារៀបចំម្ដងទៀត ស្រាប់តែជាអកុសលកម្ពុជា ក៏មានការផ្ទុះករណីកូវីដសារជាថ្មី ដែលការផ្ទុះនេះមានសភាពរាលដាលខ្លាំង ជាងពេលណាទាំងអស់ ហើយម្យ៉ាងទៀតក៏បានកក់ផ្នួង ​ក្រុម​អ្នកភ្លេង ចុងភៅ ហៅភ្ញៀវរួចរាល់ហើយទៀត ទើបពិធីរៀបការនេះមិនអាចពន្យារបាន ដែលជាហេតុឪពុក ម្ដាយ​ ទាំងសងខាងបានបង្ខំចិត្តតែងខ្លួនរៀបការជំនួសកូនៗ។ ពិធីត្រូវបានរៀបចំចប់ដោយរលូន ភ្ញៀវក៏មកពេញដែលព្រោះអីភ្ញៀវ មិនមែនជាអ្នកឆ្ងាយដែលសុទ្ធតែ ជាអ្នកនៅភូមិជាប់គ្នាដែល (បងប្អូននៅភ្នំពេញ ក៏មិនបានទៅចូលរួមកូនក្រមុំកូនកំលោះ ក៏មិនបានទៅចូលរួមដែល) ៕