PSG ប្ដេជ្ញានឹងផ្ដួលក្រុមអ្នកមានបុណ្យ FC Barcelona ម្តងទៀត

0

គ្រូបង្វឹក PSG លោក Mauricio Pochettino បានប្តេជ្ញាថា នឹងប្រយុទ្ធលុះត្រាដង្ហើមចុងក្រោយ ដើម្បីឈ្នះពានរង្វាន់ Champions League ឲ្យទាល់តែបាន។

ក្រុមសេដ្ឋីបារាំង PSG ត្រូវបានគេរំពឹងថា នឹងមានលទ្ធភាពខ្ពស់ ក្នុងការឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Champions League ដែលពួកគេនឹងត្រូវបើកទ្វារកីឡាដ្ឋាន Parc de Princes របស់ខ្លួន នៅរាត្រីថ្ងៃស្អែកនេះ ទទួលស្វាគមន៍ភ្ញៀវពិសេស Barcelona ក្នុងការប្រកួតជើងទីពីរវគ្គ១៦ក្រុមចុងក្រោយ ខណៈជើងទីមួយនៅកីឡដ្ឋាន Camp Nou ក្លិប PSG បានយកឈ្នះ Barcelona ក្នុងលទ្ធផលយ៉ាងចាស់ដៃ ក្នុងលទ្ធផល៤-១៕