លែងមានមុខជួបដូនតាហើយ! Klopp ថា បរាជ័័យលើកនេះគឺជាការចាញ់ក្នុងប្រវតិ្តសាស្ត្រដំបូងរបស់Liverpool !

0

លោក Jurgen Klopp បានសារភាពថា Liverpool បានបរាជ័យ ១-០ ជាមួយក្រុមតោខៀវ Chelsea គឺជារឿងដែលអាម៉ាស់បំផុតដែលក្រុមរបស់លោកបានចាញ់ការប្រកួតក្នុងផ្ទះជាបន្តបន្ទាប់ចំនួន ៥ លើក ក្នុងទឹកដី ហើយវាក៏ជាលើកទី ១ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ។

ខណៈដែលនៅសល់ ១១ ប្រកួតទៀតតែប៉ុណ្ណោះ ហង្សក្រហម Liverpool បានធ្លាក់មកឈរនៅលេខរៀងទី ៧ កំពុងស្ថិតតាមពីក្រោយក្រុមតោខៀវ Chelsea ដោយមាន ៤៣ ពិន្ទុនិង ២៧ ប្រកួត៕