ភ្នំពេញ៖ បុរសម្នាក់ខឹងប្រពន្ធ ស្ដីបន្ទោសបន្តិចបន្តួច រឿងលក់ដី មិនប្រាប់ក្រុមគ្រួសារ ក៏រត់ទៅចង.ក ក្រោមដើមព្រីង បង្កការភ្ញាក់ផ្អើល ។ ហេតុណ៍ការនេះបានកើតឡើង នៅព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ ២០២១ នៅភូមិត្រពាំងក្រួស ឃុំជ្រុងពពេល ស្រុករំដួលខេត្តស្វាយរៀង។
មន្ត្រីនគរបាលស្រុក បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ហុន អាយុ៦០ឆ្នាំ នៅភូមិត្រពាំងក្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។
បើយោងតាមក្រុមគ្រួសារ បានប្រាប់សមត្ថកិច្ចថាដោយសាររឿងលក់ដី មិនព្រមពិភាក្សាជាមួយ ក្រុមគ្រួសារ ហើយប្រពន្ធគ្រាន់តែស្ដីបន្ទោស បន្តិចបន្តួច ស្រាប់តែគាត់គិតខ្លីបែបនេះទៅ ៕