Chelsea បានដណ្តើមយកតំណែងTop4 Premier League ក្រោយយកឈ្នះ Liverpool ១-០!

0

គ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់របស់កីឡាករ Mason Mount ជួយឲ្យក្រុមតោខៀវ Chelsea បានដណ្តើមយកតំណែងក្នុងក្របខ័ណ្ឌកំពូលទាំងបួននៃ Premier League ខណៈដែលទទួលបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុមម្ចាស់ជើងឯក Liverpool នៅAnfield កាលពីថ្ងៃព្រហស្បតិ៍។

Chelsea នៅមិនទាន់ចាញ់សោះម្តងឡើយ ចាប់តាំងពីលោក Tuchel ចូលជំនួសលោក Frank Lampard កាលពីខែមករា ដែលមាន ៤៧ ពិន្ទុពី ២៧ ប្រកួតដែលលើសពីក្រុម Everton ដែលបានឡើងទៅលេខ ៤៕